ចំណុចដូចគ្នា និងចំណុចខុសគ្នារវាងចៅក្រម ព្រះរាជអាជ្ញា និងមេធាវី មានជាអាទិ៍៖ I. ចំណុចដូចគ្នា៖ អ្នកវិជ្ជាជីវៈទាំងបីប្រភេទមានចំណេះទូទៅខាងនីតិសាស្ដ្រ និងឯកទេសច្បាប់ដូចគ្នា។ II. ចំពោះចំណុចខុសគ្នា៖ មេធាវីជាវិជ្ជាជីវៈសេរី។ មេធាវីទទួលថវិកាពីកូនក្ដី។ មេធាវីមានសិទ្ធិស្នើសុំ និងសិទ្ធិប្ដឹង/តវ៉ា។ មេធាវីមានសេរីភាពការងារ និងអាចធ្វើការទីកន្លែងណាក៏បាន។ មេធាវីមានគណៈមេធាវីគ្រប់ គ្រង។ ចៅក្រមភ្ជាប់ខ្លួននឹងរដ្ឋតាមរយៈ កិច្ចសន្យាគ្មានកាលកំណត់ និងទទួលប្រាក់ខែពីរដ្ឋ។ ចៅក្រមមានសិទ្ធិសំរេច និងមានឆន្ទានុសិទ្ធិច្រើន។ ចៅក្រមត្រូវបានកំហិតសេរីភាពការងារ និងកំហិតទីកន្លែងការងារ។ ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមគ្រប់គ្រងចៅក្រម។ ចៅក្រមស្ថិតក្រោមឥទ្ធិពលគណបក្ស ក្នុងកំរិតណាមួយ។ ព្រះរាជអាជ្ញាភ្ជាប់ខ្លួននឹងរដ្ឋតាមរយៈ កិច្ចសន្យាគ្មានកាលកំណត់ និងទទួលប្រាក់ខែពីរដ្ឋ។ ព្រះរាជអាជ្ញាមានសិទ្ធិចោទប្រកាន់ និងសិទ្ធិស្នើសុំដាក់ទោស។ ព្រះរាជអាជ្ញាត្រូវបានកំហិតសេរីភាពការងារ និងកំហិតទីកន្លែងការងារ។ ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមគ្រប់គ្រងព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញាស្ថិតនៅក្រោមឥទ្ធិពលគណបក្ស ក្នុងកំរិតណាមួយ។ ក្នុងការអនុវត្តជាក់ស្តែងចៅក្រម និងព្រះរាជអាជ្ញាហាក់ដូចជាតំកើងខ្លួនហួស និងចាត់ទុកថាមេធាវីស្ថិតនៅក្នុងឋានៈសង្គមយ៉ាងតូចទាប។ តើអ្វីជាឫសគល់?
POSTED Jul 01, 2018