- រៀបចំឯកសារមតកសាសន៍/បណ្តាំ/សន្តិកម្ម និងប្រទានកម្ម/អំណោយ/ការបរិច្ចាគទ្រព្យសម្បត្តិ និងធ្វើជាសាក្សីមេធាវីដែលដឹងឮពីហេតុការណ៍។
- ស្មុំកូន (យោបល់ផ្នែកច្បាប់សម្រាប់រៀបចំឯកសារទៅក្រសួងនិង/ឬតុលាការ) ។
- ការជ្រើសតាំងអ្នកអាណាព្យាបាល,
- ការលែងលះ (ប្រឹក្សាយោបល់ផ្លូវច្បាប់ និង/ឬរៀបចំឯកសារទៅតុលាការ)
- កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងបញ្ហាច្បាប់គ្រួសារ
- កិច្ចព្រមព្រៀងផ្សះផ្សាសម្រុះសម្រួល/សះជា
- រៀបចំលិខិត/សេចក្តីជូនដំណឹង(ទាមទារបំណុល ឬដាស់តៀន) បណ្តឹងទាមទារ បណ្តឹងផ្សេងៗទៀត និងបណ្តឹងព្រហ្មទណ្ឌ។
យើងបានកសាងកេរ្តិ៍ឈ្មោះរបស់យើងដោយផ្តល់ជូនអតិថិជននូវគំនិតច្នៃប្រឌិតពិសេស និងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការដោះស្រាយបញ្ហាអតិថិជន។ យើងប្តេជ្ញាផ្តល់សេវាកម្មពិសេសដល់អតិថិជនរបស់យើង តាមរបៀបដែលមានប្រសិទ្ធភាពខ្ពស់ពាក់ព័ន្ធនឹងតម្លៃ។
យើងមានក្រុមអ្នកជំនាញរួមមានមេធាវី សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងអ្នកបកប្រែ ក្រៅពីទីប្រឹក្សារបស់យើងនិងបុគ្គលិកគាំទ្រដូចជាជំនួយការមេធាវី។ យើងជាអ្នកជំនាញដែលប្តេជ្ញាផ្តល់សេវាកម្មផ្នែកច្បាប់ការស្រាវជ្រាវ និងសេវាកម្មស្តង់ដារអន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មេធាវីរបស់យើងមានបទពិសោធន៍នៅក្នុងរដ្ឋាភិបាល ភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបម្រើវិស័យច្បាប់។ ក្រុមមេធាវី SK & P កម្ពុជា ធ្វើការក្នុងបរិយាកាសបែបប្រជាធិបតេយ្យ និងមេត្រីភាព។ ការសម្រេចចិត្តសំខាន់ៗរបស់ក្រុមហ៊ុនគឺធ្វើឡើងដោយការមូលមតិគ្នា ហើយមេធាវីទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងអភិបាលកិច្ចក្រុមហ៊ុន។
យើងមានសក្តានុពលនៅក្នុង
វិស័យនៃការអនុវត្តដូចខាងក្រោម
សេវាកម្មបកប្រែផ្ទាល់មាត់ ការបកប្រែឯកសារ និងសេវាពាក់ព័ន្ធផ្សេងទៀត(ការបោះត្រាបញ្ជាក់)
ក្រុមមេធាវីអេស ខេ & ភី កម្ពុជា ផ្តល់ជូននូវសេវាកម្មការបកប្រែផ្ទាល់មាត់ និងការប្រែឯកសារ ដូចខាងក្រោម៖
- ការបកប្រែឯកសារគ្រប់ប្រភេទទាក់ទងនឹងបញ្ហានយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ សិទ្ធិមនុស្ស; ការអប់រំ ច្បាប់ ពីអង់គ្លេសទៅខ្មែរនិងត្រលប់មកវិញ។ យើងបកប្រែពីភាសាខ្មែរទៅភាសាបារាំង និងពីភាសាបារាំងមកភាសាខ្មែរ តាមតម្រូវការរបស់អតិថិជន។
- ការបកប្រែដំណាលគ្នា/ការបកប្រែបណ្តាក់/ការបកប្រែប្រដេញ សម្រាប់សិក្ខាសាលា / សន្និសីទ / កិច្ចប្រជុំទាក់ទងបញ្ហានយោបាយសង្គមសេដ្ឋកិច្ចនិងវប្បធម៌ សិទ្ធិមនុស្ស ការអប់រំ ច្បាប់ ពីអង់គ្លេសទៅខ្មែរនិងត្រលប់មកវិញ។
កំណត់ចំណាំ : ចំពោះការបកប្រែឯកសារ មួយទំព័រនៃភាសាអង់គ្លេសគឺស្មើនឹង300 ពាក្យជាភាសាអង់គ្លេស។ ចំពោះភាសាខ្មែរ ១៥០០ អក្សរខ្មែរដែលមិនរាប់ការដកឃ្លាស្មើនឹង១ទំព័ត។
ការបោះត្រាបញ្ជាក់៖ $30 ចំពោះឯកសារមួយប្រភេទក្រោម៥ទំព័ត។
ការបកប្រែឯកសារ
| អង់គ្លេស - ខ្មែរ / ខ្មែរ - អង់គ្លេស | ||
|---|---|---|
| 1 - 10 ទំព័រ | 11 - 50 ទំព័រ | 50+ ទំព័រ |
| 12 USD | 11 USD | 10 USD |
តម្លៃខាងលើអនុវត្តដូចគ្នាចំពោះការបកប្រែពីភាសាខ្មែរទៅបារាំង និងបារាំងមកខ្មែរ។
ការបោះត្រាបញ្ជាក់ដោយមេធាវី៖
ក. ការបកប្រែ ៖ មេធាវីបោះត្រាបញ្ជាក់លើការបកប្រែថា " បកប្រែត្រឹមត្រូវពីច្បាប់ដើម " តម្លៃ៣០ដុល្លា ចំពោះឯកសារមួយប្រភេទ ក្រោម៥ទំព័រ។
ខ. ការចម្លងចេញពីឯកសារច្បាប់ដើម៖ មេធាវីបោះត្រាបញ្ជាក់លើការចម្លងចេញពីឯកសារច្បាប់ដើមថា " ចម្លងត្រឹមត្រូវតាមច្បាប់ដើម " តម្លៃ៣០ដុល្លា ចំពោះឯកសារមួយប្រភេទ ក្រោម៥ទំព័រ។
ការបកប្រែ
| ការបកប្រែប្រដេញ Simultaneous | ការប្រែបន្ត Consecutive | ||
|---|---|---|---|
| 1/2 ថ្ងៃ | ពេញមួយថ្ងៃ | 1/2 ថ្ងៃ | ពេញមួយថ្ងៃ |
| 150 USD | 250 USD | 120 USD | 200 USD |
កំណត់សំគាល់ : ការបកប្រែជាអប្បរមាគឺ១ទំព័រ។ ប្រសិនបើឯកសារត្រូវបកប្រែពីភាសាអង់គ្លេសតិចជាង៣០០ពាក្យ
(ពាក្យគណនាជាភាសាអង់គ្លេស) និងការបកប្រែពីភាសាខ្មែរតិចជា១៥០០តួអក្សរ(តួអក្សរគណនាពីភាសាខ្មែរ)
នោះសេវាបកប្រែត្រូវគិតស្មើនឹងមួយទំព័រ។